ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba កើនឡើង ៣៧ភាគរយ

ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day ខណៈក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការស៊ើបអង្កេតអំពីការអនុវត្តនយោបាយផ្តាច់មុខរបស់ខ្លួន។